Leave a comment

BlogfestAsia

ខ្ញុំ​បាទ​ឈ្មោះ​ តាំង​ សុខ​លៀង​ ភេទ​ ប្រុស​ កើត​នៅ​ថ្ងៃ ១៣​ ខែ​ វិច្ចិកា ឆ្នាំ​ ១៩៩១។ ដែល​មាន​លោក​ឱ​ពុកឈ្មោះ តាំង​ ម៉េង និង​ម្តាយឈ្មោះ គ្រុយ​ សុខ​អេង ដែល​ពួក​គាត់​ជា​អ្នក​រក​ស៊ី​ដូច​គ្នា​។ ចំពោះ​ស្ថាន​ភាព​គ្រូសារ​មធ្យម​គ្មាន​ការខ្វះ​ខាត​ប៉ុន្មាន​ទេ​។ អាស័យ​ដា្ឋន​បច្ចុប្បន្ន​ ផ្ទះ​លេខ​ ១E2  សង្កាត់​មនោរម្យ​ ខណ្ឌ​៧​មករា​ ក្រុង​ភ្នំ​ពេញ។ សំរាប់​បញ្ហា​ក្នុង​ការ​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​របស់​ក្រុម​គ្រួសារ​ខ្ញុំ​បាទ​នោះ​បញ្ហា​ដែលចំបង​ជាង​គេ​គឺបញ្ហា​ប្រាក់​កាសបន្ទាប់​នោះ​គឺ​បញ្ហា​ការ​ប្រើ​អំ​ពើ​ហឹង្សា​ក្នុង​គ្រួសារ​​ជា​កត្តា​ជះ​​ឥទ្ធិពល​ខ្លាំង​មក​លើ​រូប​ខ្ញុំ​ផា្ទល់​ស្ទើរ​តែ​គ្រប់​ពេល​វេលា​ទាំង​អស់ហើយពេល​ខ្លះ​ក៏​ប៉ះ​ពាល់​ដល់ការ​រៀន​សូត្រ​របស់​ខ្ញុំ​ផង​ដែរ​។​ បន្ទាប់​ពី​បាន​ទទួល​រងនិង​ជួប​ប្រ​ទះ​បញ្ហា​ជា​ច្រើន​ក្នុង​គ្រួសារ​ខ្ញុំ​បាន​សំ​រេច​ចិត្ត​ចូល​សិក្សា​ក្នុង​កម្ម​វិ​ធី​អភិវឌ្ឍ​ខ្លួន​ឯង​។

ក្នុង​ការ​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​រឿង​រ៉ាវ​បញ្ហា​សង្គម​ដែល​ជះ​ឥទ្ឋិពល​មក​លើ​រូប​ខ្ញុំ និង​ការ​គិត​ថា​មិន​សម​គឺ​បញ្ហា​ការ​ថែរក្សា​វប្ប​ធម៍​។ យើង​​បាន​ឃើញ​ស្រាប់​ហើយ​ថានា​ពេល​បច្ចុប្បន្ននេះយុវជន​យើង​កំពុង​តែ​ទទួល​យក​វប្បធម៍​បរទេស​ស្ទើរ​តែ​ទាំង​ស្រុង​ដោយ​សឹង​តែ​ភ្លេច​វប្បធម៍​ដ៏​ថ្លៃ​ថ្លា​សំរាប់​ជាតិ​ខ្លូន​ទាំង​របៀប​ធ្វើ​សក់​ របស់​របរ​ប្រើ​ប្រាស់​ជា​ពិសេស​សំ​លៀក​បំពាក់​។​ដោយ​ការ​ឆ្លក់​វង្វេង​នឹង​វប្បធម៍​បរទេស​ទាំង​អស់​នេះ​ហើយ​ដែល​ធ្វើ​អោយ​ពួក​គេ​ភ្លេច​ថា​ពួក​គេ​នេះ​ហើយ​ដែល​មាន​ភារ​កិច្ច​ថែរក្សា​

ការ​ពារវប្បធម៍​ជាតិ​ខ្លួន​អោយ​បាន​គង់​វង្ស​នោះ​។បញ្ហា​ការ​សេព​គ្រឿង​ញៀន​នេះ​គឺ​ជា​កត្តា​ដែល​ប៉ះ​ពាល់​ដល់​រូប​ខ្ញុំ​នឹង​សង្គម​ខ្លាំង​ណាស់​ ពី​ព្រោះ​បើ​មាន​ការ​សេព​គ្រឿង​ញៀន​ធ្វើ​អោយ​មាន​ការ​ ឆក់​ ប្លន់​ លួច​ សំលាប់​មនុស្ស​​ -ល- ដើម្បី​យក​លុយ​ទាំង​អស់​នោះ​ទៅ​ទិញ​គ្រឿង​ញៀន​ដើម្បី​ជក់។ បញ្ហា​ព្រៃ​ឈើ​នេះ​ក៏​ជា​កត្តា​ចំ​បង​មួយ​ដែរ​ អ្នក​ទាំង​អស់​គ្នា​បាន​ឃើញ​ហើយ​ថា​ សព្វ​ថ្ងៃ​នេះ​ព្រៃ​ឈើ​របស់​ប្រទេស​កម្ពុជា​យើង​ជិត​​អស់​រលឹង​ទៅ​ហើយព្រោះ​មាន​អ្នក​ធំ​នៅ​ក្នុង​ប្រទេស​កាប់​អស់​ទៅ​ហើយ​ដើម្បី​បាន​ចំ​នេញ​ពី​ការ​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ​ អ្នក​ទាំង​អស់​គិត​មើល​ដើម​ឈើ​ដែល​បាន​ច្នៃ​ទៅ​ជា​គ្រឿង​សង្ហា​រឹម​នីមួយ​ៗតំលៃ​ប៉ុន្មាន?​​​ ​គ្រឿង​សង្ហា​រឹម​នីមួយ​ៗ​ពិត​ជា​ថ្លៃ​ណាស់​ហើយ​តំលៃ​របស់​វា​អាច​ឈាន​ទៅ​ដល់​ រាប់​ពាន់ដុល្លា​ ទៅ​តាម​ប្រភេទ​ឈើ​នី​មួយៗ។ បើ​តាម​គំ​និត​របស់​ខ្ញុំ​សូម​សំណូម​ពរ​ដល់​រាជ​រដ្ឋា​ភិបាល​នឹង​យុវជន​ទាំង​អស់​សូម​ជួយ​ការ​ពារ​បរិស្ថាន​ដូច​ជា​៖​ ការ​ដាំដើម​ឈើ​មាន​គំ​និត​ទប់​ស្កាត់​ការ​កាប់​បំ​ផា្លញ​ព្រៃ​ឈើ​និង​សម្បត្តិ​ធម្ម​ជាតិ​ទាំង​ឡាយ​ដើម្បី​ជៀស​វាង​នូវ​ភាព​រាំង​ស្ងួត​នៅ​ក្នុង​ប្រទេស​ក៏​ដូច​ជា​នៅ​ក្នុង​តំ​បន់​នេះ​ដែរ​។​​

មុន​ពេល​ចូល​សិក្សា​នៅក្នុង​កម្ម​វិធីអ្វី​ដែល​ខ្ញុំ​មាន​នោះ​គឺ​ភាព​បាក់​ទឹក​ចិត្ត​ទៅ​លើ​ការ​រៀន​សូត្រ​ ​ ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ត​យ៉ាង​ធ្ងន់​ធ្ងរ​ធ្វើ​អោយ​ខ្ញុំ​កា្លយ​ជា​ក្មេង​មិន​ល្អ​មិន​ចង់​នៅ​ផ្ទះ​គឺ​ចង់តែ​នៅ​ខាង​ក្រៅ​ផ្ទះ​ ដើរ​លេង​ មិន​ខ្វាយ​ខ្វល់​ ​មិន​បាន​គិត​គូពី​អនា​គត​និង​អ្វី​ដែល​នៅ​ជុំ​វិញ​ខ្លូន​ គិត​តែ​ដើរ​លេង​ដូច​ក្មេង​ទំ​នើង​ដែល​សង្គម​មិន​រាប់​រក​។​ តែ​អ្វី​ដែល​ពិសេស​ដែល​ខ្ញុំ​ទទួល​បាន​ក្រោយ​ពេល​ដែល​ខ្ញុំ​បាន​ចូល​សិក្សា​កម្ម​វិធី​អភិវឌ្ឍខ្លូន​ឯង មាន​ដូច​ជា​ការ​ចេះគិត​ពិចារណាវែង​ឆ្ងាយ​ ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី​ជួយ​សម្រុះ​សម្រូល​កុំ​អោយ​ឪពុក​ម្តាយ​របស់​ខ្ញុំ​ប្រើ​អំ​ពើ​ហឹង្សា​ក្នុង​គ្រួសារ​លើស​ពី​នេះអ្វី​​ដែល​ខ្ញុំទទួល​បាន​ជោគ​ជ័យ​ជាង​គេ​គឺ​​កែ​ប្រែគំនិត​របស់ខ្ញុំ​ឈប់​ដើរ​លេង​ចេញ​ពី​ផ្ទះ​ពេល​យប់​ អត់​ចូល​រៀន​ ធ្វើ​ខ្លូន​កា្លយ​ជា​មនុស្ស​ម្នាក់​ទៀត​ដែល​គិត​ថា​ហ៊ាន​បញ្ចេញ​មតិ​ចាត់​ចែង​សហការ​ មាន​ស្មារតី​ទទួល​ខុស​ត្រូវ​លើ​ការ​ងារ​យល់​ព្រម​ទទួល​ការ​ទិតៀន​ដើម្បី​ស្ថាបនា​។និយាយអំពី​គុណ​សម្បត្តិ​ក្នុង​ជីវិត​របស់​ខ្ញុំ​មាន​ដូច​ជា​ការ​សិក្សា​ សុខ​ភាព​ ដែល​មិន​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ​ គុណធម៍​សីល​ធម៍​ចំពោះ​មនុស្ស​ទូទៅទាំង​ចាស់​ទាំង​ក្មេង​ ធ្វើ​អ្វី​មាន​សេ​រី​ភាព​តែ​មិន​ខុស​នឹង​ច្បាប់​សង្គម​។ក្រៅ​ពី​ការ​ខិតខំ​សិក្សា​រាល់ថ្ងៃ​នេះ​គោល​បំនង​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​គឺ​ចង់​ធ្វើ​ជា​ពល​រដ្ឋ​ល្អ​ម្នាក់​នៅក្នុង​សង្គម​ និង​ក្លាយ​ជាទំពាំង​ស្នង​ឬស្សីរបស់​ប្រទេស​ជាតិ​ទាំង​មូល​ និង​ធ្វើ​ជា​មគ្គុទេស​ដ៍​ឆ្នើម​ដើម្បី​ប្រាប់​នូវ​អ្វី​ដែល​ប្រទេស​កម្ពុជា​យើង​មាន​ដូច​ជា​វប្ប​ធម៍​ទំ​នៀម​ទំ​លាប់​ប្រ​ពៃ​ណី​ដ៍​បវរ​រមណីដ្ឋាន​ប្រវតិ្ត​សាស្រ្ត​និង​ធម្ម​ជាតិ​ជូន​ដល់​ភ្ញៀវ​ទេសចរជាតិ​នឹង​អន្តរ​ជាតិ​

អោយបាន​ជ្រាប​ច្បាស់​។មេរៀន​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​ក្នុង​កំឡុង​ពេល​សិក្សា​កម្ម​វិ​ធី​អភិវឌ្ឍ​ខ្លួន​ឯង​មាន​ដូចជា​ មេ​រៀន​តម្លៃ​ ខ្ញុំ​ជា​នរណា​ ការ​គិត​ស៊ី​ជម្រៅ​ គោល​

បំនងក្នុង​ជីវិត​ និង​ទិតៀន​ដើម្បី​ស្ថាបនា​។ ដោយសារ​មេ​រៀន​ទាំង​អស់​នេះ​ហើយ​ដែល​ធ្វើ​អោយ​ខ្ញុំ​ស្គាល់​ពី​តម្លៃ​ខ្លួន​ឯង​កាន់​តែ​ច្បាស់​ជាង​មុន​ថាខ្លួន​ឯង​កាន់​តែ​ច្បាស់​ជាង​មុន​ថា​ខ្លួន​​ឯង​ជា​នរណា​? មក​ពី​ណា​? មកទី​នេះ​ដើម្បី​អ្វី​?​ នៅ​ខ្វះ​អ្វី​ខ្លះ​?​ កំពុង​នៅ​កន្លែង​ណា​? តើ​ខ្ញុំអាច​ធ្វើ​អ្វី​បាន​ខ្លះ​?​ ដោយ​កាល​មិន​ទាន់​បានរៀន​មេ​រៀន​នេះ​ទោះ​បី ជាមាន​ការ​គិត​តែ​ខ្ញុំ​មិន​បាន​យក​មក​អនុវត្ត​នោះទេ​ តែ​ពេល​បាន​សិក្សា​ស៊ី​ជម្រៅ​ការ​គិត​របស់​ខ្ញុំ​ក៍​កាន់​តែ​ច្បាស់លាស់​វែង​ឆ្ងាយ​​យូរ​តទៅ​មុខ​ទៀត​និង​បានរៀប​ចំ​គំរោង​អនាគត​របស់​ខ្ញុំ​បាន​ត្រឹម​ត្រូវ​ដោយ​បាន​យក​មេរៀន​ទាំង​អស់​នេះ​ទៅ​អនុវត្ត​លើ

សកម្មភាព​ប្រចាំថ្ងៃ​របស់​ខ្ញុំ​ផ្ទាល់​តែ​ម្តង​។ សរុប​សេចក្តី​អោយខ្លី​មក​អង្គការ​កម្ម​វិធី​

អភិវឌ្ឍ​ធនធាន​យុវជន​បាន​ផ្តល់​អោយ​ខ្ញុំ​នូវ​ចំនុច​វិជ្ជ​មាន​យ៉ាង​ច្រើន​សំរាប់​អោយ​ខ្ញុំ​

កែ​ប្រែនិង​អនុវត្ត​​តាម​ដើម្បី​ក្លាយ​ជា​បុគ្គល​ល្អម្នាក់​​មាន​ប្រ​យោជន៍​សំរាប់​ឈាន​ទៅ​ការចាប់​យក​នៅ​​អនាគត​ភ្លឺ​ស្វាង​។

ជាទី​បញ្ចប់​នេះ​ខ្ញុំបាទ​សូម​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះការ​ចំនាយ​ពេល​ដ៍​មាន​តម្លៃដែល​បាន​អាន​​អត្ថបទ​របស់​ខ្ញុំ​បាទ​ទោះ​នៅ​មាន​ចំ​នុច​ខ្វះ​ខាត​មួយ​ចំនួន​ក្តី​ហើយ​ក៍​សូមអរគុណ​ចំ​ពោះ​អង្គការ​កម្ម​វិធី​អភិ​វឌ្ឍ​ធនធានយុវជន​ដែល​បាន

​បណ្តុះ​បណ្តាល​ខ្ញុំ​អោយ​កា្លយ​ជា​គ្រាប់​ពូជ​មួយ​មាន​ប្រ​យោជន៍ដូច​ពាក្យ​ចាស់​លោក​ពោល​ថា​ កុំ​ដូច​កង្កែប​នៅ​ក្នុង​អណ្តូង​​ សំរាប់​អភិវឌ្ឍ​ន៍​សង្គម​​។ ខ្ញុំមាន​មោទន​ភាព

​ចំ​ពោះ​ខ្លួន​ឯង​ដោយ​បាន​ចូល​រួម​សកម្ម​ភាព​សង្គម​តាម​រយៈការ​ងារ​ស្មគ្រ័​ចិត្ត​របស់​អង្គការ​និង​បាន​សិក្សា​កម្មវិ​ធី​អភិវឌ្ឍ​ខ្លួន​ឯង​ដែល​ជីវិត​របស់​ខ្ញុំ​ពោរ​ពេញ​ដោយ​ក្តី​សង្ឃឹម​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​។ ចំពោះ​ការ​ទទួល​បាន​ពិសោធន៍​ល្អ​ៗ​ទាំង​អស់​ខ្ញុំ​នឹង​ចែក​រំ​លែក​វា​ទៅ​អោយ​អ្នក​ជុំ​វិញ​ខ្លួន​ខ្ញុំ​ដើម្បី​សាម​គ្គី​គ្នា​អភិវឌ្ឍ​ជាតិ​ទាំង​អស់​គ្នា​៕

Leave a comment